ហើយម្សៅយ៉ាងម៉ដ្តមួយខ្ញឹង លាយជាមួយប្រេង ទុកជាតង្វាយម្សៅដែលថ្វាយជាមួយកូនចៀមនីមួយៗ។ នេះជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្តមួយភាគក្នុងដប់ក្នុងមួយថាំង លាយនឹងប្រេងសម្រាំងមួយកំប៉ុង និងតង្វាយច្រូចជាស្រាទំពាំងបាយជូរមួយកំប៉ុងផង។
ប្រសិនបើជាចៀមឈ្មោល អ្នកត្រូវថ្វាយតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេងពីរលីត្រ
ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយគោនីមួយៗ ហើយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង ទុកជាតង្វាយម្សៅ ដែលថ្វាយជាមួយចៀមឈ្មោលមួយនោះ
តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។