Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 26:57

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ពួក​លេវី​ដែល​គេ​បាន​រាប់​តាម​ពូជ​អំបូរ​របស់​ពួកគេ អំបូរ​គើសុន ជា​ពូជពង្ស​របស់​គើសុន អំបូរ​កេហាត់ ជា​ពូជពង្ស​កេហាត់ អំបូរ​ម្រ៉ារី ជា​ពូជពង្ស​របស់​ម្រ៉ារី។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។

កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។

អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។

ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។

ប៉ុន្តែ ឯ​ពួក​លេវី គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។

ត្រូវ​ចែក​មត៌ក​ឲ្យ​ពួកគេ​ដោយ​ការ​ចាប់​ឆ្នោត តាម​គ្នា​ច្រើន និង​គ្នា​តិច»។

«ចូរ​រាប់​កូន​ចៅ​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ពូជ​អំបូរ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ»។

ពួក​កូន​របស់​លេវី​មាន​ឈ្មោះ​ដូច​តទៅ៖ គើសុន កេហាត់ និង​ម្រ៉ារី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម