អ្នកទាំងនេះជាកូនចៅរបស់បេនយ៉ាមីន តាមពូជពង្សរបស់ពួកគេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៤៥ ៦០០ នាក់។
កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ
ឯកូនចៅរបស់បេឡា មានអើឌ និងណាម៉ាន។ អំបូរអើឌ ជាពូជពង្សរបស់អើឌ អំបូរណាម៉ាន ជាពូជពង្សរបស់ណាម៉ាន។
កូនចៅរបស់ដាន់តាមពូជអំបូររបស់ពួកគេមាន អំបូហ៊ូស៊ីម ជាពូជពង្សរបស់ហ៊ូស៊ីម។ អ្នកទាំងនេះជាពូជពង្សរបស់ដាន់ តាមពូជពង្សរបស់ពួកគេ។
នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។