«ចូររាប់ចំនួនប្រជាជន ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ» ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែលដែលបានចេញពីស្រុកអេស៊ីព្ទមកមានដូចតទៅ៖
នេះជាបញ្ជីរាយនាមរបស់ពួកកូនចៅអ៊ីស្រាអែល ដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងកូនប្រុសៗរបស់លោក។ រូបេនជាកូនច្បងរបស់លោកយ៉ាកុប
សាតាំងក៏ឈរឡើងទាស់នឹងពួកអ៊ីស្រាអែល បណ្ដាលឲ្យព្រះបាទដាវីឌរាប់ចំនួនប្រជារាស្ត្រទាំងឡាយ។
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
លោកម៉ូសេ និងសង្ឃអេលាសារក៏ប្រាប់គេនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរថា៖
រូបេនជាកូនច្បងរបស់អ៊ីស្រាអែល។ កូនចៅរបស់រូបេនមាន អំបូរហេណុក ជាពូជពង្សរបស់ហេណុក អំបូរប៉ាលូវ ជាពូជពង្សរបស់ប៉ាលូវ