កូនចៅរបស់បេនយ៉ាមីនតាមពូជអំបូរពួកគេមាន អំបូរបេឡា ជាពូជពង្សបេឡា អំបូរអ័សបេល ជាពូជពង្សរបស់អ័សបេល អំបូរអេហ៊ីរ៉ាម ជាពូជពង្សរបស់អេហ៊ីរ៉ាម
ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!»
កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ
បេនយ៉ាមីនបង្កើតបេឡាជាកូនច្បង ទីពីរអ័សបេល ទីបីអ័ហ៊ីរ៉ាម
កូនចៅរបស់បេនយ៉ាមីន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
អ្នកទាំងនេះជាពូជពង្សរបស់កូនចៅអេប្រាអិម។ អស់អ្នកដែលគេបានរាប់មានចំនួន ៣២ ៥០០ នាក់។ អ្នកទាំងនេះជាកូនចៅរបស់យ៉ូសែបតាមពូជពង្សរបស់ពួកគេ។
អំបូរស៊ូផាម ជាពូជពង្សរបស់ស៊ូផាម អំបូរហ៊ូផាម ជាពូជពង្សរបស់ហ៊ូផាម។
សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។