កូនចៅរបស់ម៉ាណាសេមាន អំបូរម៉ាគារ ជាពូជពង្សរបស់ម៉ាគារ ហើយម៉ាគារជាឪពុករបស់កាឡាដ ឯអំបូរកាឡាដ ជាពូជពង្សរបស់កាឡាដ។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ក្រោយមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុហុកសិបឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
ពួកមេលើវង្សានុវង្សនៃពូជអំបូរកូនចៅកាឡាដ ជាកូនរបស់ម៉ាគារ ដែលត្រូវជាកូនរបស់ម៉ាណាសេ ក្នុងពូជអំបូរកូនចៅយ៉ូសែប នាំគ្នាចូលមកជម្រាបនៅចំពោះមុខលោកម៉ូសេ និងពួកមេដឹកនាំ ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា៖
ខ្ញុំបានប្រគល់ស្រុកកាឡាតឲ្យម៉ាគារ។
បន្ទាប់មក នេះជាចំណែកដែលបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេ ដ្បិតគាត់ជាកូនច្បងរបស់លោកយ៉ូសែប។ ម៉ាគារជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់កាឡាដ គាត់បានទទួលស្រុកកាឡាដ និងស្រុកបាសាន ព្រោះគាត់ជាអ្នកចម្បាំង។
គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន