អ្នកទាំងនេះជាពូជពង្សរបស់យូដា។ អស់អ្នកដែលគេបានរាប់មានចំនួន ៧៦ ៥០០ នាក់។
យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
ដ្បិតយូដាមានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចរបស់បងច្បងជារបស់យ៉ូសែបវិញ)។
៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា!
កូនចៅរបស់ពេរេសមាន អំបូរហេស្រុន ជាពូជពង្សរបស់ហេស្រុន អំបូរហាមុល ជាពូជពង្សរបស់ហាមុល។
ព្រះអម្ចាស់នៃយើង បានប្រសូតពីកុលសម្ព័ន្ធយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍អ្វីអំពីកុលសម្ព័ន្ធនោះ ខាងឯការងារជាសង្ឃឡើយ។