Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 23:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គ្មាន​មន្ត​អាគម​ណា​ទាស់​នឹង​ពួក​យ៉ាកុប​បាន​ឡើយ ក៏​គ្មាន​អំពើ​ណា​ទាស់​នឹង​អ៊ីស្រា‌អែល​បាន​ដែរ។ ឥឡូវ​នេះ នឹង​មាន​គេ​ថ្លែង​ពី​យ៉ាកុប និង​ពី​អ៊ីស្រា‌អែល​ថា "មើល​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចុះ!"

សូមមើលជំពូក ចម្លង

31 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។

នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ ហើយ​ពិចារណា​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​តំណ​មនុស្ស​តាំង​ពី​ដើម​មក គឺយើង យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា‌មួយ​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​យើង​នេះ​ហើយ

យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។

ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ ដូច​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់។

យើង​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល គាត់​មិន​បាន​ចេញ​ទៅ​ស្វែង​រក​មន្ត​អាគម​ដូច​មុន​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​រក​ទី​រហោ‌ស្ថាន​វិញ។

ដោយ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នឹង​ត្រូវ​វិនាស​មិន​ខាន ហើយ​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នោះ​ក៏​មិន​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ

ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ‌សារ​បេលសេ‌ប៊ូល​មែន តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្នក​ណា​ទៅ​វិញ? ដូច្នេះ ពួក​គេ​នឹង​ធ្វើ​ជា​ចៅក្រម​របស់​អ្នក​រាល់​គ្នា។

ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។

ពេលនោះ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​ប្រមូល​ក្រុម​ប្រឹក្សា​មក ហើយ​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សម្គាល់​ច្រើន​ណាស់។

ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។

ពេល​នោះ អង្គ​ប្រជុំ​ទាំងមូល​នៅ​ស្ងៀម ហើយ​ស្តាប់​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ពេល​ពួក​លោក​រៀប​រាប់​អំ‌ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ពួក​លោក។

«តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។

មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង​ក្នុង​ចំណោម​ប្រ‌ជាជន តាម​រយៈ​ពួក​សាវក ហើយ​គេ​ទាំង​អស់​មូល​ចិត្ត​គ្នាតែ​មួយ នៅ​ក្នុង​ថែវ​ព្រះបាទ​សាឡូ‌ម៉ូន

អស់​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ បាន​កើន​ឡើងជា​លំដាប់ គឺ​មាន​មនុស្ស​ជាច្រើន ទាំង​ប្រុស​ទាំង​ស្រី

ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​នឹង​កម្ទេច​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

"ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ​ភាព​ធំ​អស្ចារ្យ និង​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​លើ​ផែន‌ដី ដែល​អាច​ធ្វើ​ការ​អស្ចារ្យ ហើយ​សម្ដែង​ឫទ្ធិ‌បារមី​ដូច​ព្រះ‌អង្គ​បាន!

ឯ​បាឡាម​ជា​កូន​បេអ៊រ ដែល​ជា​គ្រូ​ទាយ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ ក្នុង​ចំណោម​អស់​អ្នក​ដែល​ពួក​គេ​បាន​ស្លាប់​នោះ​ដែរ

នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម