Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 23:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «តើ​លោក​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ? យើង​បាន​នាំ​លោក​មក​ឲ្យ​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍ លោក​មិន​បាន​ធ្វើ​អ្វី​សោះ តែ​បែរ​ឲ្យ​ពរ​គេ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​គេ​មិន​បាន​យក​នំប៉័ង និង​ទឹក​មក​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្ដា‌សា​ដល់​ពួក​គេ​វិញ ប៉ុន្តែ ព្រះ​នៃ​យើង​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​វិញ។

"មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ឥឡូវ​ចូរ​មក​ដាក់​បណ្ដា‌សា​គេ​ឲ្យ​យើង ប្រហែល​ជា​យើង​នឹង​អាច​ច្បាំង​ជា‌មួយ​គេ ហើយ​បណ្តេញ​គេ​ចេញ​បាន"»។

ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។

គាត់​ទូល​ឆ្លើយ​ថា៖ «តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត្ន​នឹង​និយាយ​តែ​សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ?»

ពេល​នោះ សេចក្ដី‌ក្រោធ​របស់​បាឡាម​ឆួល​ឡើង​ទាស់​នឹង​បាឡាម ហើយ​ស្ដេច​ទះ​ព្រះ‌ហស្ត​សន្ធាប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍! លោក​បាន​ឲ្យ​ពរ​ពួកគេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម