បាឡាកបានថ្វាយគោ និងចៀមជាយញ្ញបូជា ហើយផ្ញើទៅឲ្យបាឡាម និងទៅឲ្យពួកមន្ត្រីដែលនៅជាមួយគាត់។
រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ គេក៏រហ័សនឹងកម្ចាយឈាមផង
ពេលនោះ បាឡាមក៏ទៅជាមួយបាឡាក ហើយបានទៅដល់ក្រុងគារយ៉ាត់-ហាសូត។
នៅថ្ងៃបន្ទាប់ បាឡាកបាននាំបាឡាមឡើងទៅបាម៉ុត-បាល ហើយនៅកន្លែងនោះ គាត់អាចឃើញប្រជាជនអ៊ីស្រាអែល មួយភាគ។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម ហើយបាឡាក និងបាឡាមក៏ថ្វាយគោឈ្មោល និងចៀមមួយ នៅលើអាសនានីមួយៗ។
បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។