ដូច្នេះ សូមអស់លោកស្នាក់នៅទីនេះមួយយប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្ដេចទៀត»។
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
នៅវេលាយប់នោះ ព្រះទ្រង់យាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកទាំងនោះបានមកហៅអ្នកទៅហើយ ចូរក្រោកឡើង ទៅជាមួយគេចុះ។ ប៉ុន្តែ ត្រូវធ្វើតែអ្វីដែលយើងបង្គាប់អ្នកឲ្យធ្វើប៉ុណ្ណោះ»។
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។