ជនគណនា 21:34ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។ សូមមើលជំពូក |
គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។