Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 21:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វេទនា​ដល់​អ្នក​ហើយ ម៉ូអាប់​អើយ! ប្រជាជន​ដែល​ថ្វាយ​ព្រះ​កេម៉ូស​អើយ អ្នក​ត្រូវ​វិនាស​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កូន​ប្រុស​របស់​ខ្លួន​រត់​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​កូន​ស្រី​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។

នៅ​គ្រា​នោះ ព្រះបាទ​សាឡូម៉ូនក៏​ធ្វើ​កន្លែង​សម្រាប់​ថ្វាយ​បង្គំ​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​មួយ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម និង​សម្រាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ។

ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។

ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​បី​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម

ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។

ពេល​នោះ ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ។

ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្ដាត​ភ្លើង​ចេញ​ពី​កណ្ដាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ។

ឱ​ម៉ូអាប់​អើយ វរ​ដល់​អ្នក​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ហើយ។

ដ្បិតអ្នក​បាន​ទុក​ចិត្ត​នឹងកិច្ច​ការ​របស់​អ្នក និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក បាន​ជា​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួកមន្ត្រី​ទាំង​អស់​ដែរ។

ខ្ញុំ​ឃើញ​ព្រះ‌អង្គ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ព្រះ‌អង្គ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប ហើយ​មាន​ដំបង​រាជ្យ​មួយ​កើត​ពី​អ៊ីស្រា‌អែល។ ដំបង​នោះ​នឹង​វាយ​បំបែក​ថ្ងាស របស់​ម៉ូអាប់ ហើយ​វាយ​បំបាក់​អស់​ទាំង​កូន​ចៅ​របស់​សេត។

ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម