ពេលនោះ ពួកអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកដូច្នេះថា «ចូរផុសឡើង អណ្តូងទឹកអើយ! ចូរច្រៀងសរសើរអណ្តូងនេះចុះ!
ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ!
ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។
ជាអណ្តូងដែលពួកមេដឹកនាំបានខួង ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកដោយដំបងរាជ្យ និងឈើច្រត់»។ គេចេញពីទីរហោស្ថាន បន្តដំណើរទៅម៉ាថាណា
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោម នាំគ្នាច្រៀងថា៖