ជនគណនា 20:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហេតុអ្វីបានជាលោកបង្ខំពួកយើងឲ្យចេញពីស្រុកអេស៊ីព្ទ ហើយនាំយើងមកកន្លែងហិនហោចដូច្នេះ? ទីនេះគ្មានកន្លែងសាបព្រោះ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ ឬដើមទទឹមទេ ហើយសូម្បីតែទឹកផឹកក៏គ្មានផង»។ សូមមើលជំពូក |
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា?