Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 2:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ខាង​ជើង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​ដាន់ តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។

កូន​ចៅ​របស់​ដាន់ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

បន្ទាប់​មក ទង់‌ជ័យ​នៃ​ជំរំ​ដាន់​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គ‌ភាព​របស់​ខ្លួន បំពេញ​មុខ​ងារ​ជា​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ជំរំ​ទាំង​អស់ ហើយ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។

ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៦២ ៧០០ នាក់។

មេ​លើ​វង្សានុវង្ស​នៃ​ពូជ​អំបូរ​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​របស់​អ័ប៊ី‌ហែល។ ពួកគេ​ត្រូវ​បោះ​ជំរំ​នៅ​ខាង​ជើង​រោង​ឧបោសថ។

នៅ​ថ្ងៃ​ទី​ដប់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់។

ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម