ជនគណនា 2:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បន្ទាប់មក ត្រសាលជំនុំ ត្រូវចេញដំណើរជាមួយជំរំរបស់ពួកលេវី នៅកណ្ដាលជំរំឯទៀតៗ។ គេត្រូវចេញដំណើរតាមរបៀបដែលគេបោះជំរំ តាមលំដាប់លំដោយ គឺគ្រប់គ្នាតាមកន្លែងរៀងខ្លួន តាមទង់ជ័យរៀងខ្លួន។ សូមមើលជំពូក |
អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។