ជនគណនា 19:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បន្ទាប់មក ត្រូវឲ្យបុរសម្នាក់ដែលស្អាតប្រមូលផេះរបស់គោក្រមុំនោះ ទៅទុកនៅកន្លែងមួយស្អាតនៅខាងក្រៅជំរំ ហើយផេះនោះត្រូវរក្សាទុកដើម្បីធ្វើជាទឹកសម្រាប់ពិធីលាងសម្អាតដល់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល។ នេះជាតង្វាយលាងជម្រះ។ សូមមើលជំពូក |
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ អ្នកនោះធ្វើឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ មនុស្សបែបនោះត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល ព្រោះទឹកសម្រាប់លាងសម្អាតមិនបានប្រោះមកលើខ្លួន ហើយអ្នកនោះត្រូវសៅហ្មង។ សេចក្ដីសៅហ្មងរបស់អ្នកនោះនៅតែជាប់លើអ្នកនោះរហូត។