Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 19:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​នោះ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ដុត​គោ​ក្រមុំ​នោះ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។

សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​យក​សត្វ​ហើរ​ពីរ ដែល​រស់ ហើយ​ស្អាត មក​សម្រាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​ផង។

ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​ពីរ ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​មក​សម្រាប់​ញែក​ផ្ទះ​នោះ​ជា​ស្អាត

សង្ឃ​ត្រូវ​ជ្រលក់​សត្វ​ដែល​រស់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សម្លាប់​ពី​លើ​ទឹក​នោះ ជា​មួយ​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម