ជនគណនា 18:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ អ្នកត្រូវប្រាប់គេថា "សម្រាប់ពួកលេវី កាលណាអ្នករាល់គ្នាបានថ្វាយចេញពីចំណែកដែលល្អបំផុត នោះចំណែកឯទៀតនឹងបានរាប់ដូចជាភោគផលដែលបញ្ជាន់នៅទីលាន ហើយដូចជាភោគផលដែលគាបពីផ្លែទំពាំងបាយជូរដែរ។ សូមមើលជំពូក |
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។