តម្លៃលោះកូនដំបូង (ដែលអ្នកត្រូវលោះចាប់ពីអាយុមួយខែ) ត្រូវកំណត់ជាតម្លៃប្រាក់ប្រាំសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ (ពោលគឺម្ភៃកេរ៉ា)។
អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។
មាសទាំងប៉ុន្មានដែលគេបានថ្វាយសម្រាប់ប្រើអស់ទាំងការសង់ទីបរិសុទ្ធ មានចំនួន ២៩ ហាប ៧៣០ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។
សេកែល ត្រូវជាម្ភៃកេរ៉ា ហើយម៉ានេ ត្រូវជាម្ភៃសេកែលបូកនឹងម្ភៃប្រាំសេកែល បូកនឹងដប់ប្រាំសេកែល។
ឯតម្លៃទាំងប៉ុន្មានដែលបានគិតសម្រេច នោះត្រូវគិតតាមប្រាក់សេកែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាដប់កេរ៉ា។
គ្រប់ទាំងអស់ដែលកើតពីពោះមកមុនគេ ដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះនឹងបានជារបស់អ្នក តែអ្នកត្រូវលោះកូនច្បងរបស់មនុស្ស និងលោះកូនដំបូងរបស់សត្វដែលមិនស្អាត។
ប៉ុន្តែ អ្នកមិនត្រូវលោះកូនដំបូងរបស់គោ ឬកូនដំបូងរបស់ចៀម ឬកូនដំបូងរបស់ពពែឡើយ ដ្បិតវាជាសត្វបរិសុទ្ធ។ អ្នកត្រូវប្រោះឈាមរបស់វានៅលើអាសនា ហើយត្រូវដុតខ្លាញ់របស់វាជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ឯតម្លៃលោះមនុស្សទាំងពីររយចិតសិបបីនាក់ ក្នុងចំណោមកូនប្រុសច្បងនៃពួកអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី
នោះអ្នកត្រូវយកប្រាក់ម្នាក់ប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាម្ភៃកេរ៉ា។