Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 18:12

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។

នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​បាល-សាលី‌សា គាត់​យក​នំបុ័ង​ម្សៅ​ឱក​ម្ភៃ​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ នោះ​លោក​ប្រាប់​ថា៖ «ចូរ​ចែក​ឲ្យ​បណ្ដា‌ជន​បរិ‌ភោគ​ទៅ»។

កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ក៏​ថ្វាយ​តង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចម្ការ​ទាំង​អស់ គេ​ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ ។

ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។

ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។

មិន​ត្រូវ​បង្អង់​នឹង​ថ្វាយ​ភោគ​ផល​ដំបូង​ពី​ស្រែ​ចម្ការ និង​ពី​ប្រេង​អូលីវ​របស់​អ្នក​មក​យើង​ឡើយ ឯ​កូន​ប្រុស​ច្បង​របស់​អ្នក​ក៏​ត្រូវ​ប្រគល់​មក​យើង​ដែរ។

ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

ផល​ដំបូង​បង្អស់​ដែល​កើត​ពី​ដី​របស់​អ្នក នោះ​ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។

របស់​ទាំង​ពីរ​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ។

ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​មក​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​កួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​តង្វាយ​ផល​ដំបូង។

ត្រូវ​យក​នំបុ័ង​ពីរ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​ពី​ផ្ទះ​អ្នក​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សម្រាប់​ជា​តង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា

សង្ឃ​ត្រូវ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​ពីរ​នោះ​ដែរ តង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ទុក​សម្រាប់​ពួក​សង្ឃ។

នេះ​ជា​ចំណែក​ដែល​ប្រជា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ជូនដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាមទាំង​ពីរ និង​ក្រពះ​ផង។

ត្រូវ​យក​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ​ជូរ ពី​ប្រេង និង​រោម​ចៀម​របស់​អ្នក ដែល​កាត់​មុន​ដំបូង ជូន​ដល់​លោក។

នោះ​ត្រូវ​យក​ផល​ដំបូង​គ្រប់​មុខ​ទាំង​អស់ ដែល​កើត​ពី​ដី ដែល​អ្នក​ប្រមូល​ពី​ស្រែ​ចម្ការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក រួច​ដាក់​ក្នុង​កញ្ជើ​មួយ នាំ​យក​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។

ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម