ជនគណនា 18:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សរបស់ឪពុកអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងរោងឧបោសថ ហើយមានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងការងារជាសង្ឃ។ សូមមើលជំពូក |
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។