ជនគណនា 16:39ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ សង្ឃអេលាសារក៏យកពានលង្ហិនដែលអស់អ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកដំជាបន្ទះស្រោបអាសនា សូមមើលជំពូក |
សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។
ដ្បិតពានរបស់មនុស្សដែលបានធ្វើបាបទាំងនេះ បានបរិសុទ្ធដោយព្រោះជីវិតរបស់ពួកគេដែលមានទោសដល់ស្លាប់នោះ។ ចូរយកពានទាំងនោះទៅដំជាបន្ទះសម្រាប់ស្រោបអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ា ដូច្នេះ ពានទាំងនោះបានបរិសុទ្ធហើយ ហើយយ៉ាងនេះនឹងបានជាទីសម្គាល់ដល់កូនចៅអ៊ីស្រាអែល»។