ជនគណនា 15:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយអ្នករាល់គ្នាយកសត្វពីហ្វូងគោ ឬពីហ្វូងចៀម មកថ្វាយជាតង្វាយចម្អិនដល់ព្រះយេហូវ៉ា ទោះជាតង្វាយដុត ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ឬតង្វាយនៅថ្ងៃបុណ្យដែលបានកំណត់ក្តី ដើម្បីឲ្យមានក្លិនឈ្ងុយដល់ព្រះយេហូវ៉ា សូមមើលជំពូក |
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។