ជនគណនា 15:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តខុសដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង នោះក្រុមជំនុំទាំងមូលត្រូវថ្វាយកូនគោឈ្មោលមួយ ជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាបដែរ។ សូមមើលជំពូក |
នៅគ្រានោះ ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ គឺពួកនិរទេសដែលវិលត្រឡប់មកវិញ គេនាំគ្នាថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល ១២ ក្បាល សម្រាប់អ៊ីស្រាអែលទាំងអស់ ចៀមឈ្មោល ៩៦ ក្បាល កូនចៀម ៧៧ ក្បាល និងពពែឈ្មោល ១២ ក្បាល សម្រាប់ជាតង្វាយលោះបាប។ នេះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។
«បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។