ជនគណនា 15:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅក្នុងក្រុមជំនុំ ត្រូវមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ជាច្បាប់គ្រប់ជំនាន់តទៅ។ អ្នករាល់គ្នា និងអ្នកប្រទេសក្រៅនឹងបានដូចគ្នា នៅចំពោះព្រះយេហូវ៉ា។ សូមមើលជំពូក |
ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។