Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 14:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​សែ‌សិប​ឆ្នាំ ហើយ​ត្រូវ​ទទួល​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​សាក‌សព​នៅ​ក្នុង​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ អ្នក​ខ្លះ​បាន​ដើរ​សាត់​អណ្តែត​នៅ​ក្នុង ទី​រហោ‌ស្ថានដ៏​ហួត​ហែង រក​ទី​ក្រុង​ណា​នឹង​ស្នាក់​អាស្រ័យ នៅ​មិន​បាន​ឡើយ។

ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ

ដូច្នេះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គេ កន្លង​បាត់ទៅ បាន​ដូច​ជា​មួយ​ដង្ហើម ហើយ​ឆ្នាំ​របស់​គេ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។

មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ព្រម​ទាំង​បោះ‌បង់​យើង​ទៅ​ក្រោយ​ខ្នង​អ្នក​ដូច្នេះ នោះ​អ្នក​ត្រូវ​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​អ្នក​ចុះ»។

ឱ​អ៊ីស្រា‌អែល​អើយ កុំ​ត្រេក​អរ កុំ​សប្បាយ​រីក‌រាយ​ដូច​សាសន៍ឯទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយបោះ​បង់ចោល​ព្រះ​របស់​ខ្លួន អ្នកចូល​ចិត្ត​នឹង​ទទួល​ក​ម្រៃពីអំពើ​ពេស្យា​ចារ នៅលើ​អស់​ទាំង​ទី​លាន​បោក​ស្រូវ។

ដូច្នេះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វិលវល់​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ជំនាន់​មនុស្ស ដែល​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​អស់។

សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

បុរស​នោះ​នឹង​គ្មាន​ទោស​អ្វី​ទេ តែ​ឯ​ស្ត្រី​នោះ​វិញ​នឹង​ទទួល​ទោស​តាម​អំពើ​របស់​ខ្លួន»។

លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។

នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ឲ្យ​ប្រាប់​ពួកគេ

ឯ​វេលា​ដែល​ពួក​យើង​បាន​ដើរ​ពី​កាដេស-បារនា រហូត​ដល់​យើង​បាន​ឆ្លង​ស្ទឹង​សេរេត មាន​រយៈ​ពេល​សាមសិប​ប្រាំបី​ឆ្នាំ ទាល់​តែ​ជំនាន់​មនុស្ស​ដែល​ជំនាញ​ក្នុង​ចម្បាំង​ទាំង​អស់​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ។

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ព្រះ‌អង្គ​ជ្រាប​ពី​ដំណើរ​ដែល​អ្នក​ឆ្លង​កាត់​ក្នុង​ទី​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា‌មួយ​អ្នក​អស់​រយៈ​ពេល​សែសិប​ឆ្នាំ​នេះ​ហើយ អ្នក​មិន​បាន​ខ្វះ‌ខាត​អ្វី​ឡើយ"។

យើង​បាន​នាំ​អ្នក​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​សែ​សិប​ឆ្នាំ​ហើយ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​មិន​បានសឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​របស់​អ្នក​ក៏​មិន​បាន​សឹក​ដែរ

ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។

សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។

ឥឡូវ​នេះ មើល៍ ព្រះ‌យេហូវ៉ា​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​សែសិប​ប្រាំ​ឆ្នាំ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះមក​កាន់​លោក​ម៉ូសេ កាល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​ឆ្នាំ​ហើយ។

ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម