ជនគណនា 11:21ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្តែ លោកម៉ូសេទូលថា៖ «មនុស្សដែលទូលបង្គំនៅជាមួយ មានពួកថ្មើរជើងចំនួនប្រាំមួយសែននាក់ ហើយព្រះអង្គមានព្រះបន្ទូលថា "យើងនឹងឲ្យសាច់ដល់គេ ដែលគេអាចបរិភោគពេញមួយខែ!" សូមមើលជំពូក |
គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។