ជនគណនា 11:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នករាល់គ្នានឹងបរិភោគ មិនមែនត្រឹមតែមួយថ្ងៃ ពីរថ្ងៃ ឬប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ សូមមើលជំពូក |
ត្រូវប្រាប់ប្រជាជនថា "ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក ហើយអ្នករាល់គ្នានឹងបានបរិភោគសាច់ ដ្បិតអ្នករាល់គ្នាបានយំសោកនៅនឹងព្រះកាណ៌ព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ? ដ្បិតដែលពួកយើងនៅស្រុកអេស៊ីព្ទ នោះប្រសើរជាង"។ ដូច្នេះ ព្រះយេហូវ៉ានឹងប្រទានសាច់មក ហើយអ្នករាល់គ្នានឹងបានបរិភោគ។
គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។