ជនគណនា 10:33ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ គេក៏ចេញពីភ្នំរបស់ព្រះយេហូវ៉ា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ ទាំងមានហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ានៅខាងមុខគេរយៈពេលបីថ្ងៃនោះ ដើម្បីរកកន្លែងឲ្យគេឈប់សម្រាក សូមមើលជំពូក |
អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។
នៅពេលពួកពលទាហានបានចូលមកក្នុងទីតាំងវិញ នោះពួកចាស់ទុំសាសន៍អ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដាយឲ្យយើងបរាជ័យនៅមុខពួកភីលីស្ទីនដូច្នេះ? ចូរយើងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកនៅកណ្ដាលពួកយើង ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ»។