«ចូរធ្វើត្រែពីរអំពីប្រាក់ គឺអ្នកត្រូវធ្វើឲ្យមានក្បាច់រចនា ហើយអ្នកត្រូវប្រើត្រែនោះសម្រាប់កោះហៅក្រុមជំនុំឲ្យជួបជុំគ្នា និងសម្រាប់ប្រកាសរើជំរំ។
ប៉ុន្តែ មិនបានយកប្រាក់ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ
ឯពួកលេវី ជាពួកអ្នកចម្រៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន យេឌូថិន ពួកកូនចៅ និងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនា កាន់ឈិង ពិណ និងស៊ុង ហើយមានពួកសង្ឃមួយរយម្ភៃនាក់ ឈរជាមួយកំពុងតែផ្លុំត្រែដែរ)។
ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត នៅពេលខែពេញបូណ៌មី ជាថ្ងៃបុណ្យរបស់យើង ។
មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ
ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីមពីរ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ។
ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយ។
ចូរផ្អឹបត្រែនៅមាត់របស់អ្នកចុះ! មានសត្រូវបោះពួយដូចឥន្ទ្រី មកលើដំណាក់របស់ព្រះយេហូវ៉ា ព្រោះពួកអ៊ីស្រាអែលបានបំពាន លើសេចក្ដីសញ្ញារបស់យើង ហើយបះបោរប្រឆាំងនឹងច្បាប់របស់យើង។
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
ប៉ុន្តែ ពេលណាមានការហៅមកជួបប្រជុំគ្នា អ្នកក៏ត្រូវផ្លុំដែរ តែមិនត្រូវឲ្យមានសំឡេងរន្ថាន់ឡើយ។
មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ