គេចេញដំណើរជាលើកទីមួយ តាមបង្គាប់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
ទង់ជ័យនៃជំរំយូដាចេញដំណើរមុនគេ តាមអង្គភាពរបស់ខ្លួន ហើយណាសូន ជាកូនរបស់អ័មីណាដាប់ គ្រប់គ្រងលើអង្គភាពទាំងមូល។
ជួនកាលពពកស្ថិតនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏នៅតែក្នុងជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយពេលគេចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ។
គេបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏ចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ាដែរ។ គេស្តាប់តាមបង្គាប់ព្រះយេហូវ៉ា តាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកដោយសារលោកម៉ូសេ។
«ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។