ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
លោកម៉ូសេបានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់លោក គឺលោកធ្វើការនោះសម្រេចទាំងអស់។
ពេលពួកលោកចូលទៅក្នុងត្រសាលជំនុំ ហើយពេលពួកលោកចូលទៅជិតអាសនា ពួកលោកតែងលាងសម្អាត ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។
តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ពួកកូនស្រីរបស់ស្លូផិហាតបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ
លោកម៉ូសេ អើរ៉ុន និងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ក៏បានធ្វើចំពោះពួកលេវី ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺប្រជាជនអ៊ីស្រាអែលបានធ្វើដូច្នោះចំពោះពួកលេវី។
ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។
គេក៏ប្រារព្ធពិធីបុណ្យរំលងនៅទីរហោស្ថានស៊ីណាយ នៅថ្ងៃទីដប់បួនក្នុងខែទីមួយ នៅវេលាថ្ងៃលិច ។ កូនចៅអ៊ីស្រាអែលក៏បានធ្វើយ៉ាងដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
អស់ទាំងសេចក្ដីដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ»។
លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។