«មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកម៉ូសេថា៖
ប៉ុន្តែ ឯពួកលេវី គេមិនបានរាប់បញ្ចូលក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗទេ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
ចំនួនអស់អ្នកដែលគេបានរាប់មាន ២៣ ០០០ នាក់ គឺប្រុសៗទាំងអស់ ចាប់ពីអាយុមួយខែឡើងទៅ ដ្បិតគេមិនបានរាប់បញ្ជូលជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗទេ ព្រោះគ្មានកេរអាករដែលត្រូវចែកឲ្យពួកគេ ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។