នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។
យ៉ូអាប់បានទូលស្ដេចពីចំនួនប្រជាជន គឺមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួនប្រាំបីសែននាក់ ហើយក្នុងពួកយូដាមានប្រាំសែននាក់។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន ៥៣ ៤០០ នាក់។
ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា
ប៉ុន្ដែ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងនេះ គ្មានអ្នកណាម្នាក់ដែលលោកម៉ូសេ និងសង្ឃអើរ៉ុនបានរាប់នៅទីរហោស្ថានស៊ីណាយនោះឡើយ។