កូនចៅរបស់ម៉ាណាសេ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេប្រាអិម មានចំនួន ៤០ ៥០០ នាក់។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន ៣២ ២០០ នាក់។