កូនចៅរបស់សាប់យូឡូន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។
កូនរបស់សាប់យូឡូន គឺសេរែក អេឡូន និងយ៉ាលាល
សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន ៥៤ ៤០០ នាក់។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធសាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។