Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 7:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញពី​យើង ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​យ៉ាង​រហ័ស។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

មិនត្រឹម​តែ​ទ្រង់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន​មក​ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ថែម​ទៀត​ផង។

មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ហើយ​អ្នក​នឹង​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក រួច​កូន​ស្រី​របស់​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ នោះ​នឹង​នាំ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទៅ​ផិត​តាម​ព្រះ​របស់​គេ​ដែរ។

ដើម្បី​កុំ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​គ្រប់​ទាំង​អំពើ​គួរ​ស្អប់ ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។

នោះ​ខ្ញុំ​យក​ស្ថាន‌សួគ៌ និង​ផែន‌ដី​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អស់​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​កាន់​កាប់​នោះ យ៉ាង​ទាន់​ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​រស់​នៅ​ក្នុង​ស្រុក​នោះ​យូរ‌អង្វែង​ឡើយ គឺ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រចណ្ឌ ក្រែង​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឆួល​ឡើង​ទាស់​នឹង​អ្នក ហើយ​ព្រះ‌អង្គ​បំផ្លាញ​អ្នក​ពី​លើ​ផែន‌ដី​នេះ​ចេញ​ទៅ។

ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖

ប៉ុន្ដែ បើ‌អ្នក​រាល់​គ្នាបែរ​ចេញ ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​សាសន៍​ទាំង​នេះ​ដែល​នៅ​សេស‌សល់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​រៀប​ការ​ជាមួយ​គេ គឺ​អ្នក​រាល់​គ្នា​ចូល​ទៅរក​គេ ហើយ​គេ​ចូលមក​រក​អ្នក​រាល់​គ្នា

គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។

ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ាបាន​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​របស់​គេ ហើយ​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​យើង

គេ​បាន​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បាន​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​ប្រពន្ធ​កូន​ប្រុស​របស់​គេ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​គេ​ទៀត​ផង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម