ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់គេមកអ្នក ហើយកម្ចាត់កម្ចាយគេ ឲ្យគេច្របូកច្របល់ជាខ្លាំង រហូតទាល់តែគេវិនាសអស់។
យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
សូមឲ្យពួកអ្នកដែលបៀតបៀន ដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាបានទាស់នឹងគេមែន ដើម្បីបំផ្លាញគេចេញពីជំរំ រហូតទាល់តែគេវិនាសអស់។
ព្រះយេហូវ៉ានឹងប្រគល់គេមកអ្នករាល់គ្នា ហើយអ្នកត្រូវប្រព្រឹត្តចំពោះគេ តាមគ្រប់ទាំងបទបញ្ជាដែលខ្ញុំបានបង្គាប់អ្នក។
អ្នករាល់គ្នានឹងត្រូវវិនាស ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាកំពុងធ្វើឲ្យវិនាសនៅមុខអ្នកដូច្នោះដែរ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។
ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។