ចោទិយកថា 7:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នោះកុំឲ្យខ្លាចឡើយ តែត្រូវនឹកចាំពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រព្រឹត្តចំពោះផារ៉ោន និងចំពោះស្រុកអេស៊ីព្ទទាំងមូលចុះ សូមមើលជំពូក |
ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។
គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។