ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។
មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងកុលសម្ព័ន្ធអេប្រាអិម។
ឯពួកកូនចៅគើសុន ត្រូវបានទីក្រុងរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ
ពីកុលសម្ព័ន្ធកាដ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រកកោននៅទីនោះ គឺអ្នកណាដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ដោយមិនបានស្អប់អ្នកនោះពីមុន បានរត់ទៅជ្រកកោននៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងនោះ ដើម្បីបានរួចជីវិត។
នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល។
នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។
ពួកកូនចៅគើសុន ជាអំបូរមួយក្នុងពួកលេវី គេឲ្យក្រុងខ្លះពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងវាលស្មៅជុំវិញ ហើយក្រុងបេអេសត្រា និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។
ពីកុលសម្ព័ន្ធរូបេន គេឲ្យក្រុងបេស៊ើរ និងវាលស្មៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅជុំវិញ
ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ