Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 34:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​លោក​ម៉ូសេ​អស់​សាម​សិប​ថ្ងៃ នៅ​ត្រង់វាល​ទំនាប​ស្រុក​ម៉ូអាប់។ បន្ទាប់​មក វេលា​កាន់​ទុក្ខ​លោក​ម៉ូសេ​ក៏​ផុត​ទៅ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។

គេ​ត្រូវ​ចំណាយ​ពេល​អស់​សែសិប​ថ្ងៃ​សម្រាប់​កិច្ច​ការ​នេះ ដ្បិត​នោះ​ជា​រយៈ​ពេល​ដែល​តម្រូវ​ដើម្បី​ធ្វើ​ពិធី​អប់​សព ហើយ​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​កាន់​ទុក្ខ​លោក​អស់​រយៈ​ពេល​ចិត​សិប​ថ្ងៃ។

កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្តី​ស្លាប់​ហើយ នាង​ក៏​យំ​សោក​នឹង​ប្តី

មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ ឥត​មាន​អ្នក​ណា​ពិចារ‌ណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ។

កាល​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ​ថា អើរ៉ុន​បាន​ស្លាប់ នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​កាន់​ទុក្ខ​នឹង​លោក​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។

កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។

ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម