ចោទិយកថា 33:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេបាននិយាយពីឪពុកម្តាយរបស់គេថា "ខ្ញុំមិនបានឃើញគាត់ទេ" គេមិនបានទទួលស្គាល់ពួកបងប្អូនរបស់ខ្លួន ក៏មិនរវល់នឹងកូនរបស់ខ្លួនដែរ។ ដ្បិតគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបានរក្សាសេចក្ដីសញ្ញារបស់ព្រះអង្គ។ សូមមើលជំពូក |
រួចលោកម៉ូសេប្រាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកថា៖ «កុំកោសក់ក្បាលរបស់អ្នករាល់គ្នាឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាខ្ញាល់នឹងក្រុមជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ។