ចោទិយកថា 33:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកប្រកាសថា៖ «ព្រះយេហូវ៉ាបានយាងមកពីភ្នំស៊ីណាយ ហើយបានបំភ្លឺពីភ្នំសៀរមកលើគេ ព្រះអង្គបានរះពីភ្នំប៉ារ៉ាន ព្រះអង្គបានចេញពីពួកបរិសុទ្ធទាំងសល់សែន ទាំងមានភ្លើងឆេះចេញពីព្រះហស្តស្ដាំរបស់ព្រះអង្គ។ សូមមើលជំពូក |
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។