Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 31:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក ជា​ស្តេច​សាសន៍​អាម៉ូរី និង​ដល់​ស្រុក​របស់​គេ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​បាន​ប្រហារ​ទ្រង់ និង​កូន​ចៅ​ទ្រង់ ព្រម​ទាំង​មនុស្ស​របស់​ទ្រង់​ទាំង​អស់។

នៅ​វេលា​នោះ ខ្ញុំ​បាន​បង្គាប់​យ៉ូស្វេ​ថា "ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​នេះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​នឹង​ធ្វើ​ចំពោះ​ទាំង​នគរ​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​យ៉ាង​នោះ​ដែរ។

ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​យាង​នាំ​មុខ​អ្នក។ ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​ទាំង​នេះ។ លោក​យ៉ូស្វេ​នឹង​នាំ​មុខ​អ្នក​ឆ្លង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ តាម​គ្រប់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។

អ្នក​នឹង​បំផ្លាញ​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រគល់​មក​អ្នក​ឲ្យ​វិនាស​ទៅ។ ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ដ្បិត​នោះ​ជា​អន្ទាក់​ដល់អ្នក។

កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។

យើង​ចាត់​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ហើយ​បណ្តេញ​ពួក​គេ​ចេញពី​មុខ​អ្នករាល់​គ្នា គឺ​ស្តេចទាំង​ពីរ​របស់​សាសន៍​អាម៉ូរី មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម