ចោទិយកថា 31:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ចូរសរសេរបទចម្រៀងនេះ ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ។ ចូរដាក់បទចម្រៀងនេះនៅក្នុងមាត់របស់គេ ដើម្បីឲ្យបទចម្រៀងនេះធ្វើបន្ទាល់ឲ្យយើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។