Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 3:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ សរុប​ទាំង​អស់​មាន​ហុកសិប​ទីក្រុង គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត (លោក​នោះ​ត្រួត​លើ​ភូមិ​ទាំង​អស់​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាណា‌សេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំ‌វិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​ធំៗ​ហុកសិប ដែល​មាន​កំផែង និង​រនុក​លង្ហិន)។

ដូច្នេះ គេ​ក៏​សម្លាប់​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​មនុស្ស​ទាំង​អស់​របស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត ហើយ​គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្ដេច​នោះ។

ឯ​ស្រុក​កាឡាត​ដែល​នៅ​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ ខ្ញុំ​បាន​ប្រគល់​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។ (តំបន់​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន ហៅ​ថា​ស្រុក​របស់​ពួក​រេផែម។

យ៉ាអ៊ារ​ជា​កូន​ម៉ាណា‌សេ បាន​ចាប់​យក​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី ហើយ​គាត់​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន តាម​ឈ្មោះ​របស់​ខ្លួន គឺ​ហាវ៉ុត-យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ)។

ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន និង​មនុស្ស​របស់​ទ្រង់​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង ហើយ​ពួក​យើង​ក៏​បាន​ប្រហារ​គេ រហូត​ទាល់​តែ​គ្មាន​សល់​ម្នាក់​សោះ។

ទី​ក្រុង​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​កំផែង​ការពារ​យ៉ាង​ខ្ពស់ មាន​ទ្វារ និង​រនុក ក្រៅ​ពី​នោះ ភូមិ​ជា​ច្រើន​គ្មាន​កំផែង​ទេ។

ពួកគេ​បាន​ចាប់​យក​ស្រុក​របស់​ស្តេច​នេះ និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​ទាំង​ពីរ​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មក​កាន់​កាប់

និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម