ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យទូលបង្គំឆ្លងទៅបានឃើញស្រុកដ៏ល្អ នៅខាងនាយទន្លេយ័រដាន់ ដែលជាស្រុកភ្នំយ៉ាងល្អ និងភ្នំល្បាណូនផង"។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។
ពួកគេនិយាយថា៖ «ប្រសិនបើយើងខ្ញុំបានប្រកបដោយគុណនៅចំពោះលោក នោះសូមប្រគល់ស្រុកនេះឲ្យអ្នកបម្រើរបស់លោកបានជាកេរអាករផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
ប៉ុន្ដែ ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំព្រោះតែអ្នករាល់គ្នា ហើយព្រះអង្គមិនព្រមតាមពាក្យខ្ញុំទេ។ ព្រះអង្គមានព្រះបន្ទូលថា "ប៉ុណ្ណឹងបានហើយ! កុំនិយាយនឹងយើងពីរឿងនេះទៀត!