ចោទិយកថា 3:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងច្បាំងជំនួសអ្នក"»។ សូមមើលជំពូក |
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។